ប្រវត្តិថ្ងៃបុណ្យនៃសេចក្តីស្រលាញ់
ប្រភពរូបភាព៖ http://en.wikipedia.org/ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ( Valentine's Day) ឬ យុវវ័យមួយចំនួនហៅថាថ្ងៃបុណ្យសង្សារជាថ្ងៃដែលធ្វើឡើងដើម្បីរំលឹកដល់សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះស្រទាប់យុវវ័យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពីធីបុណ្យនេះ។ ពិធីនេះត្រូវបានគេប្រារព្ឋឡើងនៅក្នុងថ្ងៃទី១៤ ខែ កុម្ភះរៀងរាល់ឆ្នាំ។ វាមិនមែនគ្រាន់តែជាថ្ងៃសំរាប់តែយុវវ័យនោះទេប៉ុន្តែមនុស្សគ្រប់វ័យក៏អាចចូលរួមបង្ហាញសេចក្តីស្រលាញ់របស់គេផងដែរ។ បុណ្យនៃសេចក្តីស្រលាញ់មានដើមកំណើតពីប្រទេស រ៉ូម៉ាំង ហើយមានការពិពណ៌នាផ្សេងៗគ្នា ចំពោះប្រវត្តិនៃបុណ្យមួយនេះ។ ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងនឹងការប្រារព្ឋពិធីបុណ្យសង្សារ (Valentine's Day)៖ Saint Valentine ជាឈ្មោះបុព្វជិកនៃសាសនាគ្រឹះដែលមានកំណើតនៅក្នុងប្រទេសរ៉ូម នៅក្នុងរាជកាលអធិរាជ Claudius II ។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤កុម្ភះ គឺជាថ្ងៃឈប់សំរាកសំរាប់គោរពដល់ព្រះមហាក្សត្រត្រិយានីរបស់ប្រទេសនេះ។ ប្រជាជនរ៉ូមម៉ាំង បានចាត់ទុកព្រះរាជា...