គន្លឹះសំខាន់ៗនៃជីវិត
មនុស្សកើតមកមិនដូចគ្នាទេ អ្នកមានមានកប់ពពក អ្នកក្រក្រក្រោមអាចម៍ជន្លេន ប៉ុន្តែអ្វីដែលសំខាន់គឺការតស៊ូ ហើយគ្មានការមានណាដែលមិនខំប្រឹងទេ។ យ៉ាងណាមិញ វីដេអូ ជាង៧នាទីនេះ និយាយពីកូនប្រុសម្នាក់មិនពេញចិត្តនឹងភាពក្រីក្ររបស់ឪពុក ប៉ុន្តែកូនមិនដឹងថាឪពុកខិតខំប៉ុណ្ណាទេ។ ថ្ងៃមួយកូនប្រុសបានសួរឪពុកថា “តើពេលណា ទើបយើងមានបាននឹងគេ?” លោកឪពុក បាន ឆ្លើយតមសំនួរកូនទាំងរីករាយថា” អ្នកមានមិនមែនមានន័យថា កូនមានលុយប៉ុន្មាននោះទេ ប៉ុន្តែវាស្ថិតលើថាតើកូនមានលុយប៉ុន្មានឱ្យទៅគេ”។ ចុងក្រោយទើប កូនដឹងពីអត្ថន័យ ប៉ុន្តែវាហួសពេលហើយ ព្រោះលោកឪពុកមិនបាននៅមើលថែកូនទៀតនោះទេ។ ដើម្បីឱ្យកាន់តែច្បាស់សូមមើលវីដេអូខាងក្រោម៖ ដោយ nob70