ប្រវត្តិថ្ងៃបុណ្យនៃសេចក្តីស្រលាញ់
ប្រភពរូបភាព៖
ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ( Valentine's Day) ឬ យុវវ័យមួយចំនួនហៅថាថ្ងៃបុណ្យសង្សារជាថ្ងៃដែលធ្វើឡើងដើម្បីរំលឹកដល់សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះស្រទាប់យុវវ័យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពីធីបុណ្យនេះ។ ពិធីនេះត្រូវបានគេប្រារព្ឋឡើងនៅក្នុងថ្ងៃទី១៤ ខែ កុម្ភះរៀងរាល់ឆ្នាំ។
វាមិនមែនគ្រាន់តែជាថ្ងៃសំរាប់តែយុវវ័យនោះទេប៉ុន្តែមនុស្សគ្រប់វ័យក៏អាចចូលរួមបង្ហាញសេចក្តីស្រលាញ់របស់គេផងដែរ។ បុណ្យនៃសេចក្តីស្រលាញ់មានដើមកំណើតពីប្រទេស រ៉ូម៉ាំង ហើយមានការពិពណ៌នាផ្សេងៗគ្នា ចំពោះប្រវត្តិនៃបុណ្យមួយនេះ។
ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងនឹងការប្រារព្ឋពិធីបុណ្យសង្សារ (Valentine's Day)៖
Saint Valentine ជាឈ្មោះបុព្វជិកនៃសាសនាគ្រឹះដែលមានកំណើតនៅក្នុងប្រទេសរ៉ូម នៅក្នុងរាជកាលអធិរាជ Claudius II ។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤កុម្ភះ គឺជាថ្ងៃឈប់សំរាកសំរាប់គោរពដល់ព្រះមហាក្សត្រត្រិយានីរបស់ប្រទេសនេះ។ ប្រជាជនរ៉ូមម៉ាំង បានចាត់ទុកព្រះរាជានីថា ជាព្រះជាម្ចាស់តំណាំង អោយនារីទាំងអស់នៅក្នុងប្រទេស និង ជាព្រះជាម្ចាស់នៃអាពាពិពាហ៏ ដ៏ស្រស់បំព្រងមួយ។ ពីធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើងសំរាប់បណ្តេញឆ្កែចចកដែលតែងតែមកបំផ្លាញដំណាំនៅតាម ឈូងសមុទ្រ និងជាពិធីមួយដែលប្រជាជនធ្វើឡើងសំរាប់សុំអោយដំណាំរបស់គេកាន់តែ ទទួលបានផលច្រើនជាងឆ្នាំចាស់។
សម័យកាលនោះ ការរស់នៅរបស់កំលោះ និង នារីក្រមុំ ត្រូវបានគេចែកអោយនៅដាច់ពីគ្នា និងតឹងរឹងបំផុត។ ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះ និង ក្រមុំត្រូវបានគេអនុញ្ញាតិអោយជួបគ្នា។ ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ត្រូវសរសេរឈ្មោះរបស់ពួកគេដាក់ ក្នុងដប និងបណ្តែតតាមទឹក ហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។ អ្នកដែលទទួលបានដបទាំងនោះនឹងត្រូវគូររូបនារីដែលមានឈ្មោះក្នុងដប។ ជាទូទៅពួកគេបានក្លាយជាគូរស្នេហ៍នឹងគ្នាហើយអាចរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នាបាន។
នៅក្នុងសម័យកាលរជ្ជកាលអធិរាជ claudius II ដែល ត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។ ដោយសារមានការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាជន ពិសេសយុវជនចូលរួមធ្វើជាកងទ័ព ព្រះរាជារូបនេះយល់ឃើញថាមូលហេតុដែលធ្វើអោយបុរសៗមិនព្រមធ្វើជាកងទ័ព ពីព្រោះតែពួកគេមិនចង់ចាកចេញពីគ្រួសារ និងមនុស្សដែលគេស្រលាញ់។ ខណៈពេលនោះព្រះរាជាបានហាមឃាត់មិនអោយមានការរៀបអាពាហ៍ពិពាហ៍ និង ការភ្ជាប់ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ។ ប្រជាជនមួយចំនួនធំមិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបានកំណត់ ឡើយ។ ដោយសារតែដូចនេះហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍អោយគូរសង្សារមួយចំនួនដោយសំងាត់។ មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង។ ស្តេច Cludius បានចេញបទបញ្ជាអោយប្រហារជីវិតលោក Valentine ដោយកាត់យករបះដូងរបស់គាត់នាថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ២៧០ ដោយចោទពីបទគាំទ្រសាសនាគ្រឹស្តប្រឆាំងនឹងវប្បធម៌របស់ប្រទេស។
ក្នុងអំឡុងពេលឃុំឃាំង លោក Valentine បានលួចស្រលាញ់កូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខលោកនៅក្នុងមន្ទីឃុំឃាំង។ មុនពេលកាត់ទោសប្រហារជិវិត លោក Valentine បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីដែលគាត់ស្រលាញ់។ ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine ពាក្យនេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ បន្ទាប់ពិថ្ងៃដែលលោក Valentine ត្រូវបានគេប្រហាជីវិតពិធី បុណ្យ Lupercalia ក៏បានមកដល់។
ក្នុង ពិធីនោះ មនុស្សដែលមិនជឿសាសនាគ្រឹស្គមួយចំនួនធំបានចូលរួម។ ដោយចង់អោយប្រជាជនរ៉ូម៉ាំងមានជំនឿលើសាសនាគ្រឹស្គកាន់តែខ្លាំងនោះ អភិបាលរបស់វិហារសាសនាគ្រឹស្ត បានដាក់បញ្ចូលឈ្មោះលោក Valentines ក្នុងដបបណ្តែតតាមទឹក ជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។ ឈ្មោះលោក Valentines ត្រូវបានគេប្រទេះឃើញនៅក្នុងពិធីនោះចាប់តាំងពីពេលនោះមក ហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះ ក៏សំរេចចិត្តប្តូរឈ្មោះបុណ្យ ឡុផរេចាលិាទៅជាបុណ្យ Saint Valentine’s Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹកដល់លោក Valentine ដែលបានរៀបចំអាពាហ៏ពិពាហ៏ដល់គូស្នេហ៏ដែលស្រលាញ់គ្នា។ ជាមួយគេនេះផងដែរ ការប្តូរឈ្មោះបុណ្យនេះក៏ជាការបង្ហាញថា ការជ្រើសរើសស្រីក្រមុំអោយដល់កំលោះជនជាតិរ៉ូម៉ាំងធ្វើឡើងដោយលោក Valentine ដែលជាព្រះនៃសេចក្តីស្រលាញ់។ ចាប់ពីថ្ងៃនោះមក ១៤កុម្ភះត្រូវបានគេប្រារព្វឡើងជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្តយុវវ័យមួយចំនួន ហៅថា ថ្ងៃបុណ្យសង្សារ។
ប្រភព ៖ http://www.healthandlove.org/blog/?p=171