Android ជំនាន់​ក្រោយ នឹង​មាន​បំពាក់​ជា​ស្រេច នូវ​មុខងារ​ស្កេន​ម្រាមដៃ

មកទល់ពេលនេះ យើងនៅមិន ទាន់ឃើញមាន ទូរស័ព្ទ Android ច្រើនទេ ដែលបំពាក់ មកជាមួយ នូវទ្រនាប់ ស្កេនម្រាមដៃ ពោលមានតែ Samsung, Huawei, HTC និង Meizu តែប៉ុណ្ណោះ ខណៈ Apple បាបង្កើត រួចរាល់ តាំងពីឆ្នាំ 2013។ មូលហេតុនោះ គឺដោយសារតែ ប្រព័ន្ធប្រតិបត្តិ ការណ៍ Android វាមិនមាន បំពាក់ស្រាប់ នូវមុខងារ (software) ស្កេនម្រាមដៃ ហេតុដូច្នេះហើយ មានតែក្រុមហ៊ុន ធំៗប៉ុណ្ណោះ ដែលមាន លទ្ធភាព អាចបង្កើត មុខងារនេះបាន ដោយខ្លួនគេ។ ចាប់ពីឆ្នាំ ក្រោយទៅ អ្នកនឹង ឃើញមាន​ ទូរស័ព្ទ Android បំពាក់មក ជាមួយទ្រនាប់ ស្កេនម្រាម ដៃច្រើន ព្រោះអី Android ជំនាន់ថ្មី ដែលនឹង ធ្វើការ បង្ហាញខ្លួន នៅសប្តាហ៍ ក្រោយនេះ នឹងមានបំពាក់ ជាស្រេច នូវមុខងារ ស្កេនម្រាមដៃ។


នៅសប្តាហ៍ក្រោយនេះ Google នឹងបង្កើត ព្រឹត្តិការណ៍ ជាពិសេសមួយ ដើម្បីធ្វើការ ដាក់បង្ហាញ ប្រព័ន្ធប្រតិបត្តិ ការណ៍ Android ជំនាន់ថ្មី ដើម្បីអោយ អ្នកអភិវឌ្ឍន៍ បានតេស្ត សាកល្បង ហើយនេះ គឺជាមុខងារ ថ្មីមួយ ដែលយើងពិត ជាមិនអាច រង់ចាំបាន នោះទេ។ ដោយសារតែ Android ជំនាន់ថ្មីនេះ វាមាន Software ដែលអាច ទ្រាំទ្រ ជាមួយទ្រនាប់ ស្កេនម្រាម ដៃស្រាប់ ហេតុដូច្នេះហើយ ក្រុមហ៊ុន ផលិតទូរស័ព្ទ នឹងលែង មានភាព លំបាកទៀតហើយ ពោលគេ គ្រាន់តែ ទិញទ្រនាប់ស្កេន ម្រាមដៃ មកបំពាក់ លើ ទូរស័ព្ទជា ការស្រេច មិនបាច់ធ្វើការ កែច្នៃអ្វី ច្រើននោះទេ។ មុខងារនេះ អាចអោយយើង ធ្វើការដោះសោរ ចាក់កម្មវិធី និងប្រើជំនួសអោយ ការវាយលេខ សំងាត់ជាដើម។

មូលហេតុផ្សេងទៀត ដែលធ្វើអោយ ទូរស័ព្ទ Android នៅមិន ទាន់មាន ទ្រនាប់ស្កេន ម្រាមដៃច្រើន គឺដោយសារតែ​ ក្រុមហ៊ុន Apple។ Apple បានទិញ យកក្រុមហ៊ុន​ ផលិតទ្រនាប់ ស្កេនម្រាមដៃ ដ៏ចំណានមួយ ផ្តាច់មុខ តែម្តង នៅឆ្នាំ 2013 ជាហេតុ ធ្វើអោយ ក្រុមហ៊ុន Motorola, Samsung និងក្រុមហ៊ុន ដទៃទៀត ជួបផលវិបាក។ ក្រុមហ៊ុនផ្សេង ពីនេះ មិនអាចផលិត ទ្រនាប់ស្កេន ម្រាមដៃបាន ល្អនោះទេ ជាហេតុ ធ្វើអោយ ទូរស័ព្ទ Android មានភាព យឺតយ៉ាវ។


មុខងារស្កេនម្រាមដៃនេះ គឺជាមុខងារដ៏ ចាំបាច់មួយ ព្រោះអីវា អាចជួយ សម្រួលដល់ការ ប្រើប្រាស់យើង កាន់ តែទំនើប មានសុវត្ថិភាព និងចំណេញ ពេលវេលាច្រើន។ ក៏ប៉ុន្តែក៏គួរ អោយសោក ស្តាយដែរ ដែលវានៅមិន ទាន់មាន បំពាក់លើគ្រប់ ទូរស័ព្ទ Android នោះទេ។

សូមអរគុណដល់ Google ដែលបាន បង្កើត មុខងារនេះស្រាប់ ហេតុដូច្នេះហើយ ក្នុងពេល ឆាប់ៗនេះ អ្នកនឹង ឃើញ​មាន ទូរស័ព្ទ Android ជាច្រើន ប្រើប្រាស់ ទ្រនាប់ស្កេន ម្រាមដៃដែរ មិនអោយចាញ់ ផលិតផល Apple នោះទេ។

បញ្ជាក់: Apple មិនមែនជា ក្រុមហ៊ុន ដំបូងទេ ដែលបំពាក់ ទ្រនាប់ស្កេន ម្រាមដៃលើ ទូរស័ព្ទខ្លួននោះ ពោលគឺមាន តាំងពីឆ្នាំ 2003 មកម្ល៉េះ នៅលើ ទូរស័ព្ទ HP iPaq PPC 5500 ដំណើរការដោយ Windows Phone។ ហើយទូរស័ព្ទ Android Motorola Atrix ឆ្នាំ 2011 ក៏បានមាន វត្តមានមុន ទូរស័ព្ទ iPhone ផងដែរ។

ប្រភព៖ iDownload Blog
លោក៖ Vongthear

Popular posts from this blog

វីនដូ ១០ ទាំងអស់ ២២ ក្នុងមួយ ៣២ / ៦៤ ប៊ីត

របៀបបង្កើត Shortcut Shutdown និង Restartកុំព្យូទ័រ