Android និង iPhone តើមួយណាបើកដំណើរការម៉ាស៊ីនបានលឿនជាង?
អ្វីដែលមនុស្សគ្រប់គ្នា មិនចូលចិត្ត បំផុតនោះ គឺអង្គុយរង់ចាំ នៅពេលកុំព្យូទ័រ រឺទូរស័ព្ទ របស់គេបើក ដំណើរការ ម៉ាស៊ីនម្តងៗ ព្រោះអីវាអាច ចំណាយ ពេលច្រើន មិនរហ័សទាន់ ចិត្តឡើយ។ ស្មាតហ្វូន វាមិន ដូចទៅនឹង ពពួកទូរស័ព្ទ Nokia 1280 ដែលបើក ម៉ាស៊ីនភ្លាម ចេញភ្លាម នោះទេ ព្រោះអីវា ត្រូវការ ដំណើការ មុខងារ កម្មវិធី និងធ្វើការ រៀបចំ ឯកសារនានា ដែលអាចចំណាយ ពេលយូរបាន ហើយតើអ្នក អាចទាយ ដឹងទេថា រវាងទូរស័ព្ទ Android និង iPhone តើមួយណា បើកដំណើរ ការម៉ាស៊ីន បានលឿនជាង?
បញ្ជាក់: ខាងក្រោមនេះ គឺជាការធ្វើ តេស្តដោយ សារពត៌មាន Phonearena ហើយទូរស័ព្ទ ទាំងអស់ ត្រូវបាន ឈូសសំអាត កម្មវិធី យ៉ាងស្អាត តាមរយៈ ការធ្វើ Factory Reset ហើយក៏បាន ធ្វើតេស្ត ជាច្រើនដង ផងដែរ ដើម្បីទទួលបាន លទ្ធផល ដ៏គួរអោយ ទុកចិត្ត។ រយៈពេលនេះ អាចនឹង ខុសគ្នា ពីទូរស័ព្ទអ្នក ប្រសិនបើ ទូរស័ព្ទអ្នក មានតម្លើង កម្មវិធី និងឯកសារច្រើន។
Samsung Galaxy Note 4 (ចំណាយពេល 21.3 វិនាទី)
- Software ជំនាន់ Android 5.0.1 ម៉ូឌែល N910F
Samsung Galaxy S6 (ចំណាយពេល 21.6 វិនាទី)
- Software ជំនាន់ Android 5.1
LG G3 (ចំណាយពេល 25.3 វិនាទី)
- Software ជំនាន់ Android 4.4.2
Apple iPhone 6 (ចំណាយពេល 26.1 វិនាទី)
- Software ជំនាន់ iOS 8.3
Apple iPhone 6 Plus (ចំណាយពេល 28 វិនាទី)
- Software ជំនាន់ iOS 8.3
Sony Xperia Z3 (ចំណាយពេល 34.4 វិនាទី)
- Software ជំនាន់ Android 5.0.2
Nexus 5 (ចំណាយពេល 37.6 វិនាទី)
- Software ជំនាន់ Android 5.1
HTC One M9 (ចំណាយពេល 37.6 វិនាទី)
- Software ជំនាន់ Android 5.0.2
HTC One M8 (ចំណាយពេល 38.9 វិនាទី)
- Software ជំនាន់ Android 5.0.1
Nexus 6 (ចំណាយពេល 53.3 វិនាទី)
- Software ជំនាន់ Android 5.1
មានទូរស័ព្ទ ដែលអាចបើក ដំណើការម៉ាស៊ីន បានលឿន គឺជា រឿងដ៏ល្អ ព្រោះអី ពេលខ្លះ យើងមាន ភាព ចាំបាច់ខ្លាំង មិនអាច រង់ចាំ អោយម៉ាស៊ីន របស់វា នៅដើរយឺតៗ មួយៗនោះទេ។ ការតម្លើង កម្មវិធី ហ្គេម និងផ្ទុក ឯកសារ ច្រើនពេក ក៏ជា មូលហេតុមួយ ដែលធ្វើអោយ ទូរស័ព្ទបើក ដំណើរការមក មានសភាព យឺតជាង ធម្មតាផងដែរ ហេតុ ដូច្នេះហើយ អ្នកត្រូវ ឧស្សាហ៍សំអាត និងលុបកម្មវិធី រឺឯកសារ មិនត្រូវការចោល ជាប្រចាំ។