តើការរកលុយវាតាម Online ពិបាកមែនទេ?
យើងតែងតែមានការប្រាថ្នាចង់បាននូវការរកលុយ ដែលមានភាពងាយស្រួល និង មិនចង់ចំណាយនូវពេលវេលាច្រើន ជាពិសេសនឿយហត់នឹងការទទួលពាក្យស្តីបន្ទោសរបស់ចៅហ្វាយ។ មានមនុស្សជាច្រើនបានសំរេចចិត្តរកលុយតាមវិធីផ្សេងៗជាច្រើនតាមលក្ខណៈ Online ដែលតំរូវឲ្យមនុស្សមួយចំនួនធ្លាក់ក្នុងការឆបោកបានយ៉ាងងាយ។
វិធីរកលុយទាំងនោះអាចចាត់ទុកថាមានរបៀបគឺ រកលុយតាម ការដាក់ភាគហ៊ុន និង តាមការស្វះស្វែងរកអ្នកទស្សនាការផ្សព្វផ្សាយ។ វិធីទាំងពីរនេះគឺហៅថា ការរកលុយនៃប្រព័ន្ឋគោល ២ Binary System ដែលតំរូវឲ្យអ្នកដែលចូលរួមត្រូវរកអ្នកចូលរួមបន្តរួច ទទួលបានប្រាក់កំរៃជាភាគរយនៃអ្នកដែលនៅខាងក្រោមខ្លួន។
ត្រូវពិចារណ?

- ការដាក់ភាគហ៊ុន៖ ចូរធ្វើការប្រុងប្រយ័ត្នព្រោះថាការដាក់ភាគហ៊ុននេះតំរូវឲ្យយើងដាក់បញ្ចូលលុយរបស់យើង ទៅក្នុងប្រព័ន្ឋដើម្បីដំណើរការ។
- ឧទាហរណ៏៖ អ្នកត្រូវដាក់ ២០០ ដុល្លា នោះអ្នកនឹងទទួលនូវភាគលាភ ១០% គឺ ២០ ដុល្លាប្រចាំសប្តាហ៏ឬ ប្រចាំថ្ងៃ...។
- ការផ្សព្វផ្សាយ ឬ មើល ការផ្សព្វផ្សាយ៖
យើងអាចធ្វើការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់យើងសំរាប់អ្នកដែលទស្សនាដែលអាចរកលុយបានតាមរយៈការចុចមើល និង ការចូលរួមចុះឈ្មោះ។
គឺការរកលុយតាមរយៈការ ចែកចាយនូវ URL ឬ ការទាញយក ដែលប្រើ link របស់វា
បង្កើតនូវ URL ថ្មីរួចចែករំលែកទៅកាន់មនុស្សដទៃ នឹងទទួលបាន ១ដុល្លា សំរាប់ ៣៧០ អ្នកទស្សនា។
ដូចគ្នានឹង Link bucks ដែរដែលយើងតែងតែឃើញតាម គេហទំព័រខ្មែរមួយចំនួនធំដែលប្រើប្រាស់សំរាប់ដោនឡូតបទចំរៀង និង កម្មវិធីផ្សេងៗ។
ជាការរកលុយមានលក្ខណៈខុសគ្នាពីក្រុមហ៊ុនខាងលើបន្តិចត្រង់ថា វាផ្តល់នូវការចូលរួមរបស់អ្នកទស្សនាក្នុងការបង្កើតគណនីនឹងទទួលបាន ៥ភាគរយ ហើយយើងអាចដាក់ Traffic ក្នុងគេហទំព័រជាច្រើនក្នុងគណនីតែមួយរួច ដំណើរការប្រព័ន្ឋនឹងចាប់ផ្តើមរាប់នូវចំនួនអ្នកទស្សនា ១ ចំពោះ១នាក់ក្នុងការទស្សនាម្តង ដោយប្រើកូដ Javascript។
យោងតាមការបកស្រាយមួយចំនួនឃើញថាការរកលុយតាម Online ដូចជាមិនងាយស្រួលទេ ហើយក៏ពិបាកនឹងរកក្រុមហ៊ុនដែលអាចទុកចិត្តបានណាស់។ ដូច្នេះសូមប្រិយមិត្តអាយធី ទាំងអស់ត្រូវពិនិត្យពិចារណាឲ្យបានច្បាស់មុននឹងសម្រេចចិត្តធ្វើការជាមួយការរកលុយនេះ។
សូមទទួលការចូលរួមប្រសិនបើមានគេហទំព័រដែលអាចរកលុយបាន ដើម្បីជាការចែករំលែកតាមរហៈ Facebook Comment ខាងក្រោម។