អតិថិជន ២០រូប បានឈ្នះរង្វាន់ ពីកម្មវិធីពិសេស របស់ Nokia
ភ្នំពេញៈ ដើម្បី ជាការលើកទឹកចិត្ត ដល់អតិថិជនទាំងអស់ ដែលនិយម និង គាំទ្រ ផលិតផលNokia ត្រកូល Lumia កន្លងមក ក្រុមហ៊ុន Nokia បានបង្កើតកម្មវិធីពិសេសមួយ ផ្តល់ឱកាសឲ្យអតិថិជន ដែលបាន ជាវទូរស័ព្ទ Nokia Lumia ឈ្នះរង្វាន់ពី Nokia ចំនួន 20 ឈុត។
ឈុតនីមួយៗ នៃរង្វាន់នេះរួមមាន ទូរស័ព្ទ Nokia Lumia 920 ដ៏ទំនើបមួយគ្រឿង ឆ្នាំងសាកឥតខ្សែMAN OF STEELTMមួយ និងបន្ទះសាកថ្ម fatboy ដ៏ស្រស់ស្អាតមួយ។
កម្មវិធីចាប់រង្វាន់ បានប្រព្រឹត្តទៅ ក្រោមបរិយាកាសដ៏សប្បាយរីករាយ កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១៣ ដោយមានការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ MY TV ក្នុងកម្មវិធី A1 Concert ផង។ រង្វាន់ពិសេសពី Nokia ចំនួនទាំង20 ឈុតនោះ គឺបានទៅអតិថិជន ដែលទីលំនៅ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ចាម ។
ចំពោះអ្នកដែលមានសំណាងឈ្នះរង្វាន់ ពីកម្មវិធីខាងលើ, ក្រុមហ៊ុន Nokia នឹងទាក់ទងដោយផ្ទាល់ តាមរយៈទូរស័ព្ទ ដើម្បីបញ្ជាក់ ពីពេលវេលាបើករង្វាន់ ។ អ្នកឈ្នះរង្វាន់ទាំងអស់ ត្រូវភ្ជាប់មកជាមួយ នូវទូរស័ព្ទដែលបានជាវ ។ ក្រុមហ៊ុនNokia រក្សាសិទ្ធិមិនធ្វើការបើករង្វាន់ជូន ប្រសិនបើអតិថិជន ពុំបានបំពេញទៅតាមលក្ខខណ្ឌខាងលើនេះ ។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទNokiaLumia គឺជាស្មាតហ្វូនប្រកបដោយបច្ចេកវិទ្យាថ្មីបំផុត របស់ពិភពលោក ដែលមានលក្ខណៈពិសេសៗ ជាច្រើន ដែលក្នុងនោះ រួមមានដូចជា៖ ប្រព័ន្ធប្រតិបត្តិការ Windows Phone 8,អាចសាកថ្ម ទូរស័ព្ទ ដោយមិនចាំបាច់ប្រើខ្សែ,មានអេក្រង់ Touchscreen រលូនល្អនិង មានបំពាក់នូវ កាមេរ៉ាដ៏ល្អឯក ដែលអាចថតរូបបានច្បាស់ ជាងទូរស័ព្ទSmartphoneដទៃទៀតដល់ទៅ ៥ ដង នៅក្នុងទី ដែលមានពន្លឺទាប ៕
ភ្នំពេញៈ យុវជនខ្មែរ ភាគច្រើន ងាយនឹងម្ញូបភ្នែក ដោយសារតែពួកគេ សព្វថ្ងៃប្រើប្រាស់ កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន ឬក៏ Tablet ច្រើនម៉ោងពេក ក្នុងមួយថ្ងៃៗ តែទោះជាយ៉ាងនេះក្តី ការប្រើប្រាស់វែនតា ការពារពន្លឺ សម្រាប់មើលកុំព្យូទ័រ ឬទូរស័ព្ទដៃ អាចជួយ ដល់យុវជនយើង ជៀសផុត ពីជំងឺម្ញូបភ្នែកបាន ។
វែនតា Gunnar ដែលផលិតនៅសហរដ្ឋអាមេរិក ត្រូវបានក្លាយជាវែនតា ដ៏ពេញនិយមបំផុត នៅលើ សកលលោក ដែលមានសមត្ថភាពខ្ពស់ ក្នុងការថែរក្សាការពារ កែវភ្នែកមនុស្ស ពីពន្លឺកុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ឬក៏ Tablet ហើយឥឡូវ វែនតាប្រភេទនេះ ក៏បានមកដល់ ប្រទេសកម្ពុជាដែរ តាមរយៈ ក្រុមហ៊ុន US Export ដែលក្រុមហ៊ុន លក់រថយន្តចម្រុះ នៅកម្ពុជាជិត១០ឆ្នាំ។
អ្នកជំនាញបានអះអាងថា ការប្រើប្រាស់ វែនតា Gunnar សម្រាប់ការពារពន្លឺចេញពី កញ្ចក់បច្ចេកវិទ្យាទំនើប ទាំងនេះ គឺជាវិធីដ៏ប្រសើរបំផុត សម្រាប់ថែរក្សាកែវភ្នែក ពីជំងឺម្ញូប ហើយវិធីនេះ មានលក្ខណៈប្រសើរជាង ការដែលកើតជំងឺម្ញូបហើយ ទើបកាត់វែនតាម្ញោបពាក់ជាក្រោយ ដើម្បីមើលច្បាស់នោះ ព្រោះថា បើកាលណា មនុស្សម្នាក់ កាត់វែនតាម្ញូបហើយ នោះមានន័យថា កែវភ្នែករបស់គេ អាចនឹងកើតជំងឺម្ញូបនេះ កាន់តែ ធ្ងន់ធ្ងរទៅៗ ។
លោក Jack Tan នាយកក្រុមហ៊ុន US Export ឱ្យដឹងថា នៅពេលដែល ក្មេងៗមើលទៅកញ្ចក់កុំព្យូទ័រ ទូរទស្សន៍ ឬ ទូរស័ព្ទស្មាតហ្វូននោះ ចំណាំងពន្លឺដែលចេញ បច្ចេកវិទ្យា ទាំងនោះ អាចមានឥទ្ធិពល ដែលធ្វើឱ្យភ្នែក របស់ពួកគេ ងាយនឹងម្ញូបបាន យ៉ាងឆាប់រហ័ស នៅពេលដែលក្មេងៗទាំងនោះ ចំណាយពេលច្រើន ដើម្បីមើលទូរស័ព្ទ ឬកុំព្យូទ័រ ក្នុង១ថ្ងៃៗ ។ អញ្ចឹងហើយ បានជាសព្វថ្ងៃនេះ យុវជន ភាគច្រើន បានធ្លាក់ខ្លួន ទៅជាម្ញូបភ្នែក ទាំងនៅក្មេង ក្រោយពេល ប្រើប្រាស់ បច្ចេកវិទ្យាទាំងនេះ ត្រឹមតែ១ឆ្នាំ ទៅ២ឆ្នាំប៉ុណ្ណោះ។
លោកបានមានប្រសាសន៍បន្ថែមថា ដោយសារតែ មើលឃើញពីបញ្ហានេះហើយ ទើបក្រុមហ៊ុន របស់លោក សម្រេចចិត្ត នាំចូលនូវវែនតា Gunnar នេះមកកម្ពុជា ដែលលក់ក្នុងតម្លៃមួយ ដូចទៅនឹងតម្លៃលក់ នៅលើទីផ្សារ អាមេរិកដែរ ហើយនឹងដាក់លក់តាម Online នៅលើ ៣ប្រទេស ទៀត គឺ វៀតណាម ថៃ និង ភូមា ផងដែរ ។ លោកថា “គោលដៅ របស់យើង អត់គិតប្រយោជន៍ ផ្ទាល់ខ្លួនទេ យើងគិតរឿងប្រយោជន៍ របស់ពលរដ្ឋយើង និងអតិថិជនរបស់យើង ទៅថ្ងៃអនាគត់” ។
លោកបានបន្ថែមថា ផលិតផល ដែលក្រុមហ៊ុនលោក បាននាំមកនេះ សុទ្ធតែជាផលិតផល កំពុងពេញនិយម ប្រើប្រាស់ នៅសហរដ្ឋអាមេរិក ក៏ដូចជា នៅទូទាំងសកលលោក ក្នុងនោះមានវែនតា សម្រាប់ការពារពន្លឺកុំព្យូទ័រ វែនតាសម្រាប់ពាក់លេងហ្គេម តាមទូរស័ព្ទ ឬ Tablet វែនតាការពារភ្នែក ទៅនឹងការមើលទូរទស្សន៍ 3D ជាដើម។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងផ្សព្វផ្សាយ ដល់អតិថិជន ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់វែនតា ការពារពន្លឺម៉ាក Gunnar នេះ ហើយសម្រាប់ឆ្នាំ២០១៣នេះ ក្រុមហ៊ុន មានគម្រោងបើក ទីតាំងចែកចាយ ៤កន្លែងថែមទៀត នៅរាជធានីភ្នំពេញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ។
គួរបញ្ជាក់ថា ក្រុមហ៊ុន US Export ជាក្រុមហ៊ុនដ៏ធំមួយ នៅកម្ពុជា ដែលមានទីតាំងនៅ អាសយដ្ឋាន ផ្ទះលេខ P121 ផ្លូវ Pleasure សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងលេខទូរស័ព្ទ 092 430 009 រឺ អ៊ីម៉ែល ៖ info@usexport.us ចូលទៅកាន់ www.gunnars.com ។