គំរូទូរស័ព្ទ iPhone 6 ជាមួយលក្ខណសម្បត្តិពិសេសមិនជ្រាបទឹកឃើញគួរឲ្យចង់ប្រើ
សូមបញ្ជាក់ថា គំរូទូរស័ព្ទ iPhone 6 ដែលអាចការពារបានទាំងទឹក និងធូលីនេះ គឺត្រូវបានរចនាឡើងដោយ Uygar KAYA និងបន្ថែមការរៀបរាប់នៅក្នុងវីឌីអូដោយ Ran Avni ។ ដោយឡែកសម្រាប់ទូរស័ព្ទដែលអាចការពារបានទាំងទឹក និងធូលីគឺបច្ចុប្បន្នត្រូវបានក្រុមហ៊ុន Sony នឹងក្រុមហ៊ុនមួយចំនួនទៀតផលិតបានសម្រេចរួចទៅហើយ ។ ដូច្នេះសម្រាប់គំរូទូរស័ព្ទដែលបង្ហាញពីផលិតផលរបស់ក្រុមហ៊ុន Apple យើងគឺថា នឹងមានការពេញនិយមស្ទើរតែទាំងស្រុង ប្រសិនបើក្រុមហ៊ុនពិតជាព្យាយាមផលិតចេញនូវទូរស័ព្ទដែលមាននូវលក្ខណសម្បត្តិទាំងនេះ ។
សម្រាប់ប្រិយមិត្តយល់យ៉ាងណាដែលចំពោះគំរូទូរស័ព្ទមួយនេះ សូមបញ្ចេញមតិរបស់អ្នកតាមរយៈប្រអប់មតិរបស់យើងខ្ញុំទាំងអស់គ្នា !!