ការបង្កើតនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យ(Database) ជាមួយនិងកម្មវិធី Access
នាពេលបច្ចុប្បន្ន ការប្រើប្រាស់នូវបច្ចេកវិទ្យាកុំព្យូទ័រ (Computer) ដើម្បីធ្វើកិច្ចការងារផ្សេងៗដូចជា៖
ការធ្វើកិច្ចការងារផ្នែករដ្នបាល ការគណនា ការបង្កើតប្រព័ន្ធគ្រប់គ្រង
ការរចនា និងកិច្ចការងារផ្សេងៗទៀតជាច្រើន ជាពិសេសទាក់ទងទៅនឹងវិស័យយោធា
សុខាភិបាល និងវិស័យទូរគមនាគមន៍។ នាពេលនេះផងដែរ
ក្រុមការងារនៃគេហទំព័រ ITKohtrol យើងសូមធ្វើការលើកយកនូវឯកសារមេរៀនដែលទាក់ទងទៅនឹង
ការប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើការបង្កើតនូវបញ្ជីតារាងទិន្នន័យ
និងការគណនារាល់រូបមន្តផ្សេងៗ
ដែលបានធ្វើការសម្រាយជាភាសាខ្មែរមកធ្វើការចែករំលែកចំណេះដឹងទាំងអស់នោះដល់ប្រិយមិត្តិ
សិស្ស-និស្សិត និងអ្នកសិក្សាស្រាវជ្រាវដើម្បីងាយស្រួលក្នុងការសិក្សា។
កម្មវិធី Microsoft Access គឺជាឃ្លាំងសម្រាប់ធ្វើការផ្ទុកទិន្នន័យ (Data) ជាលក្ខណៈ Database ត្រូវបានធ្វើការបង្កើតឡើងដោយក្រុមហ៊ុន
Microsoft ដែលជាកម្មវិធីរបស់កុំព្យូទ័រប្រើប្រាស់សម្រាប់ធ្វើការរក្សាទុកពត៌មានអំពីអ្វីមួយ។
ជាធម្មតាគេប្រើប្រាស់ Database សម្រាប់ធ្វើការរក្សាទុកនូវទិន្នន័យជាប្រភេទអក្សរ
ឬជាលេខ (ឧទាហរណ៍ៈ ដូចជាការរក្សាទុកពត៌មានពី បណ្ណាល័យ ក្រុមហ៊ុន
ឬអង្គការ)។ ប៉ុន្តែគេក៏អាចរក្សាទុកទិន្នន័យជាប្រភេទ កាលបរិច្ឆេទ Hyperlink
រូបភាព ឬអាចជាប្រភេទសម្លេងបានផងដែរ។ ហើយមិនត្រឹមតែប៉ុណ្ណោះគេអាចបោះពុម្ពចេញនូវរាល់ពត៌មានទាំងអស់ដែលបានរក្សាទុកនៅក្នុង
Database តាមរយៈនៃការធ្វើ Report។