វិធីបង្ហាញឯកសារ ដែលត្រូវបានលាក់ជាមួយ Command ឬ​តាម File bat

អត្ថបទចុះផ្សាយដោយ លោក គារវៈ អ៊ាង សូមចុច “Like” បើលោកអ្នកពេញចិត្ត ឬបន្ថែម​ជាមតិ​ប្រសិនបើអ្នកមិនពេញចិត្ត ។
លោកអ្នកធ្លាប់ជួបប្រទះ នឹងការ​បាត់បង់ឯកសារដែរទេ? តើវាបាត់ពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ឬ​គ្រាន់​តែ​ត្រូ​វបាន​លាក់​​ដោយ​​មេរោគ ? លោក​អ្នក​​នឹង​អស់​ចម្ងល់ ប្រសិន​វើ​លោកអ្នក​បានសាកល្បងជាមួយ​ Command ដែលខ្ញុំនឹងបង្ហាញជូនដូចខាងក្រោមនេះ៖

ជំហានទី១  សូមបើកកម្មវិធី Notepad

សូម​លោកអ្នកមករួច វាយពាក្យថា attrib -h -s -r * /d /s ទាំងនេះចូលបន្ទាប់មក លោកអ្នករក្សាឯកសារនេះទុក ។

ដោយចូលតាម file (menu) បន្ទាប់មក ចុចលើពាក្យ save ។

ដោយដាក់ឈ្មោះអីក៏បានស្រេចតែចិត្ត តែសំខាន់កន្ទុយ(extension) របស់ឯកសារ ត្រូវតែដាក់ជា .bat ។

ជំហានទី២៖

ពេលនេះលោកអ្នកបានឯកសារមួយហើយ ពេលដែលលោកអ្នកចង់អោយ Drive ណាមួយបង្ហាញឯកសារ​ដែលលាក់នោះ លោកអ្នក ត្រូវ​ចម្លង​ឯកសារ​មួយ​នេះដាក់នៅលើ Drive រឺថតឯកសារ (folder) ដែលលោកអ្នក​ចង់​បង្ហាញ​File ដែលបាន​លាក់នោះ ។ បន្ទាប់មកគ្រាន់តែបើកឯកសារនោះឡើង ដោយចុចពីរដង លើ File bat នោះ វានឹងលោតផ្ទាំងខ្មៅមួយមក ។ សូមរង់ចាំរហូតវាបាត់ផ្ទាំងនេះវិញ នោះឯកសារលោកអ្នកដែលបានលាក់ទាំងអស់ នឹងបង្ហាញមកវិញទាំងអស់តែម្តង។
ទាញយកឯកសារ unhide បើអ្នកខ្ជិលធ្វើជំហានទីមួយ :D (មហាខ្ជិល)

ពន្យល់កូដ

  • h = remove hidden (ដកចេញនូវសិទ្ធនៃការលាក់)
  • r= remove readonly(ដកចេញនូវសិទ្ធបានត្រឹមតែអាន)
  • -s = remove file system (ដកចេញពីប្រភេទជាឯកសារប្រព័ន្ធ)
  • /s = all file (រាល់ឯកសារទាំងអស់)
  • /d = all folder (រាល់ថតឯកសារទាំងអស់)
  • * គ្រប់ឈ្មោះទាំងអស់

Popular posts from this blog

ទូរទស្សន៏ថៃ Thai TV7

WinRar V5 អ្នកឯកទេសពន្លានូវបណ្តុំឯកសារពង្រួញ