Posts

Showing posts from October, 2015

បិទការដាក់លេខកូដពេលចែករំលែកតាមបណ្តាញ

Image
ជាទូទៅការធ្វើការនៅកន្លែងរបស់យើងនាពេលបច្ចុប្បន្នកំពុងតែប្រើរបៀបធ្វើការងារជាបណ្តាញជាពិសេសទាមទារឲ្យយើងត្រូវមានចំណេះដឹង ពាក់ព័ន្ឋនឹងបច្ចេកវិទ្យាខ្លះៗផងដែរ។ ការធ្វើការបែបនេះវាមានលក្ខណះងាយស្រួលក្នុងការចែករំលែកទិន្នន័យ ការបោះពុម្ភ​ ពិនិត្យកែប្រែ និង ចំណេញពេលវេលាទៀតផង។ នៅថ្ងៃនេះខ្ញុំសូមលើកយកការចែករំលែកតាមបណ្តាញណេតវឺក នៃការប្រើប្រាស់ Printer ដែលជាប់គាំងនៃការទារយកឲ្យដាក់គណនី និង លេខសំងាត់។ ជាការពិតណាស់យើងពុំចាំបាច់ពិបាកក្នុងការធ្វើវាទេនៅពេលបច្ចុប្បន្ន ប៉ុន្តែលើកលែងតែវាជួបបញ្ហារនេះម្តងម្កាលប៉ុណ្ណោះ។ វិធីធ្វើ ៖ ១. ចូលទៅកាន់ Control Panel\All Control Panel Items\Network and Sharing Center  យើងបានរូបដូចខាងក្រោម ២. អ្វីដែលខ្ញុំចង់និយាយគឺចំនុចខាងក្រោម     ប្រសិនបើយើងជ្រើសយក Turn on password protected sharing រាល់ការចូលមកកុំព្យូទ័រមួយនេះវានឹងទាមទាការបញ្ចូលគណនី និង លេខសំងាត់។ ចឹងហើយយើងត្រូវជ្រើសយក Turn off password protected sharing។ ចំណាំ៖  ករណីដែលយើងមិនអាចជ្រើសយក Turn off password protected sharing រួចវាតែងតែលោតទៅ  Turn on password protected sharing  ...