Posts

Showing posts from October, 2013

ចម្លងឯកសារពី USB ដោយមិនឱ្យគេដឹងខ្លួន

Image
នេះជាកម្មវិធីមួយដែលអាចចម្លងឯកសារពី USB ដោយមិនឱ្យគេដឹងខ្លួន។ វីដេអូ បញ្ជាក់ពីសមត្ថភាព និងការណៃនាំពីវិធីប្រើប្រាស់៖  http://www.youtube.com/watch?v=JFcA8zEJ4iE តំណរភ្ជាប់សម្រាប់ទាញយក៖  http://www.mediafire.com/?44ku8h2fm5qa8ap

របៀបមើលឃើញ ពាក្យសម្ងាត់ ដែលបង្កប់ក្នុងសញ្ញាផ្កាយ?

Image
គេហទំព័រមួយចំនួនធំក្នុងព្រះរាជាណាចក្រកម្ពុជា បានលើកឡើងរួចមកហើយទាក់ទងនឹងប្រធានបទនេះ ដោយប្រើកូដ JavaScript។ ប៉ុន្តែពេលនេះគេហទំព័រ “ដើម្បីសិស្ស និស្សិតខ្មែរ” សូមលើកយកប្រធានបទនេះម្តងទៀតមកបង្ហាញ ដោយប្រើវិធីសាស្រ្តផ្សេងមួយទៀត។ ដើម្បីមើល ពាក្យសម្ងាត់ ដែលបង្កប់ក្នុងសញ្ញាផ្កាយ (*) សូមលោកអ្នកបើកគេហទំព័រនោះតាមរយៈ Google Chrome ឬ Mozilla FireFox បន្ទាប់មក ចុចម៉ៅស្តាំលើ ប្រអប់ដែលដាក់ពាក្យសម្ងាត់ ហើយចុចលើពាក្យ Inspect element បន្ទាប់មក នៅផ្នែកខាងក្រោមនៃ Browser អ្នកនឹងឃើញប្រអប់មួយដែលមានដាក់កូដទាំងឡាយរបស់ គេហទំព័រជាភាសា HTML សូមលោកអ្នកកែពាក្យ Password ដែលនៅលើបន្ទាត់ដែល អ្នកកំពុងតែឈរលើ (វាតែងតែឈរលើដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកចុចពាក្យ Inspect element) ដោយគ្រាន់តែចុចម៉ៅខាងឆ្វេង ២ដងលើពាក្យ Password ហើយប្តូរមកពាក្យ Text វិញជាការស្រេច។

លេចមុខក្រុម Hacker ថ្មីមួយទៀតហើយ (ចៅកំសត់)

Image
យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ បានលេចមុខរបស់ក្រុម Hacker ថ្មីៗជាបន្តបន្ទាប់។ ដោយឡែកបន្ទាប់ពីក្រុម ចេកចៀន  និង  Anonymouse Cambodia  នោះមក ឃើញមានក្រុម  ចៅកំសត់ ចាប់ផ្ដើមមានវត្តមាននៅលើអ៊ីនធឺណែតទៀតហើយ។ ប៉ុន្តែក្រុម ចៅកំសត់នេះ មិនបានធ្វើការ Hack មិនឱ្យបើកគេហទំព័រណាមួយបាននោះទេ គឺគេគ្រាន់តែបន្ថែម File មួយចំនួនទៅលើ វ៉ិបសាយទាំងនោះ ដើម្បីឱ្យម្ចាស់គ្រប់គ្រងវ៉ិបសាយដឹងថា វ៉ិបសាយរបស់ពូកគេគឺ ងាយស្រួលនឹងធ្វើការ ឡុកចូលណាស់។ បន្ថែមៈ សម្រាប់ក្រុមចេកចៀន លោកអ្នកបានជ្រាបរួចមកហើយ ព្រោះយើងក៏បានចុះផ្សាយកន្លងមកដែរ ចំនែកឯក្រុម Anonymouse Cambodia លោកអ្នកអាចចុចទៅលើ តំណរភ្ជាប់ខាងក្រោមបាន ហើយក្រុមចៅកំសត់ យើងនឹងដាក់បង្ហាញជូននូវអត្ថបទបន្ទាប់។ ពត៌មានទាក់ទងនឹង  Aninymouse Cambodia http://www.voterlist.org.kh/index.html http://www.voterlist.org.kh/anon.aspx http://www.cambodiadailykhmer.com/news/2129/ More detail at sombokrean

របៀបនៃការធ្វើអក្សរភ្លើង

Image
 កម្មវិធីDesign ​គឺជាការរចនារូបភាព ទីតាំងនិងរបស់ផ្សេងៗទៀតជាច្រើនអោយមានភាពស្រស់ ស្អាតគូរជាទីពេញចិត្តនិងមានភាពទាក់ទាញដល់អ្នកទស្សនា។ការDesign ធ្វើអោយអ្នកទស្សនា មានអារម្មណ៌៏ស្រស់ស្រាយសប្បាយរីករាយ ចូលចិត្តហើយក៏អាចពេញចិត្តរបស់យើងផងដែរ។ ប្រសិនបើការDesign របស់យើងមានភាពទាក់ទាញស្រស់ស្អាតស្របទៅតាមអារម្មណ៏របស់អ្នក ទស្សនា​ មិនតែប៉ុនោះការDesign អាចបញ្ជាក់ពីគំនិតច្នៃប្រឌិត អារម្មណ៏ មនោសញ្ចេត្តនា ទុក្ខព្រួយ សប្បាយរីករាយ ភាពស្រស់ស្រាយ ភាពអួរអាប់ ចរិតលក្ខណះរបស់របស់បុគ្គលម្នាក់ៗឬសត្វពានះ និងធម្មជាតិផងដែរ។​លើសពីនេះទៅទៀតការDesign រួមចំនែកក្នុងការអភិវឌ្ឃន៏ ភាពថ្មី ភាពស្រស់ ស្អាតដែលធ្វើអោយទាក់ភ្នែកជក់ចិត្តដិតអារម្មណ៏ បង្កើនការតាមដានទស្សនា ប្រសិនបើយើងមាន ទំនាញច្បាស់លាស់ក្នុងការDesign វាអាចអោយយើងមានការបង្កើតគំនិតច្នៃប្រឌិតខ្ពស់ចេះ តុបតែងកែលំអរ ខ្លួន ងនិងអ្នកដ៏ទៃអោយមានភាពស្រស់ស្អាត ម្យ៉ាងវិញទៀតវាក៏ជាជំនាញមួយ ដែលអាចអោយយើងរកប្រាក់ចំនួលបានផងដែរ។                           ...

sunday vcd vol129

Image

របៀបបង្កើត Shortcut Shutdown និង Restartកុំព្យូទ័រ

Image
ថ្វីត្បិត​តែគ្រប់​ Window សុទ្ធ​តែមាន​បូតុងសំរាប់​បិទកុំព្យូទ័រ ប៉ុន្តែ​វា​តម្រូវ​អោយ​អ្នក​ធ្វើ​ការ​ចុច​ច្រើន​ដង ដូច​ជា Window 8 ជាដើម្បី ដែល​អ្នក​ខ្លះ​មិន​អាច​រក​បូតុងបិទ​ឃើញ។  ក្នុងអត្ថបទនេះ  យើង​ខ្ញុំនឹង​បង្ហាញ​ពី​របៀប​បង្កើត Shortcut Shutdown និង Restart ដាក់លើ  Desktop ឬ Taskbar ដើម្បី​​កុំអោយលោកអ្នក​ចំណាយ​ពេល​យូ ហើយវិធី​នេះផង​ដែរ អាចប្រើបានលើគ្រប់ Window មិន​មែន​តែWindow 8 ទេ។ ១. ចុចម៉ៅស្តាំលើ Desktop => New => Shortcut ២. បំពេញ “shutdown.exe -s -t 00″ ក្នុង​ប្រអប់ ដូចរូបខាង​ក្រោម រួច​ហើយ​ចុច Next ៣. ដាក់ឈ្មោះអោយវាដើម្បីងាយចំណាំ “Turn Off Computer” រួច​ហើយ​ចុច Finish ៤. យើងបាន Shortcut មួយហើយ តែដើម្បីអោយកាន់​តែ​ស្អាត់នោះទៀត យើង​ចុច ម៉ៅស្តាំ នៅលើ Shortcut(Turn Off Computer) នៅ​លើ Desktop ដែល​យើង​ទើប​បាន​បង្កើត រួចហើយក Properties ៥. ចុចលើ Change Icon ហើយធ្វើការជ្រើរើសមួយ បន្ទាប់មកចុច OK => OK លោកអ្នកនឹងទទួលបាន Shortcut ប៉ូតុង បិទកុំព្យូទ័រយ៉ាងស្រស់ស្អាត ហើយអ្នកអាច ទាញដាក់  លើ Taskbar ក៏បានផងដែរ។ បញ្ជាក់ៈ ...